
ព្រះអង្គម្ចាស់ Sheikh Hamdan bin Mohammed bin Rashid Al Maktoum រាជទាយាទនៃទីក្រុងឌូបៃ បានយាងទៅជួប លោក Smit Machchhar ប្រធានក្រុមអាកាសយានិកក្រុមហ៊ុន Flydubai និងសម្តែងការកោតសរសើរចំពោះភាពក្លាហាន ស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់របស់លោកចំពោះសុវត្ថិភាព និងអាយុជីវិតអ្នកដំណើរ។
ជំនួបនេះកើតឡើងបន្ទាប់ពីលោក Machchhar បានរងរបួសក្នុងហេតុការណ៍ធ្ងន់ធ្ងរនៅលើយន្តហោះ ខណៈកំពុងបំពេញភារកិច្ចជាអាកាសយានិក។
ភាពក្លាហានក្នុងវិនាទីវិបត្តិ អាចក្លាយជាកត្តាសំខាន់ក្នុងការការពារជីវិតមនុស្ស។



