ស្រុកស្រែអំបិល៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ លោក ឡៅ ប៊ុនខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ នៅស្រុកស្រែអំបិល សម្រាប់ឆ្នាំ២០២៦។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ ស្មៀនឃុំ តំណាងមន្ទីរផែនការ មន្ទីរ អង្គភាពជំនាញ សាខាជុំវិញខេត្ត អង្គការសង្គមស៊ីវិល សមាគម និងការិយាល័យជុំវិញស្រុក សរុបចំនួន ៨១នាក់ ក្នុងនោះស្ត្រី ១៨នាក់។
ជាលទ្ធផល រដ្ឋបាលស្រុក និងរដ្ឋបាលឃុំបានពិនិត្យ និងធ្វើសមាហរណកម្មសំណើគម្រោងអភិវឌ្ឍន៍ ដោយរដ្ឋបាលស្រុកមានគម្រោងសរុប ៦១គម្រោង ទទួលបានការគាំទ្រ ៣៣គម្រោង។ ចំណែករដ្ឋបាលឃុំទាំង៦ ទទួលបានលទ្ធផលដូចខាងក្រោម៖
- ឃុំបឹងព្រាវ៖ គម្រោងសរុប ៦៩គម្រោង ទទួលបានការគាំទ្រ ៤១គម្រោង។
- ឃុំជីខក្រោម៖ គម្រោងសរុប ៥៣គម្រោង ទទួលបានការគាំទ្រ ៣៩គម្រោង។
- ឃុំជីខលើ៖ គម្រោងសរុប ៦៨គម្រោង ទទួលបានការគាំទ្រ ៦៧គម្រោង។
- ឃុំជ្រោយស្វាយ៖ គម្រោងសរុប ៤៥គម្រោង ទទួលបានការគាំទ្រ ៣៨គម្រោង។
- ឃុំដងពែង៖ គម្រោងសរុប ៥១គម្រោង ទទួលបានការគាំទ្រ ៥៩គម្រោង។
- ឃុំស្រែអំបិល៖ គម្រោងសរុប ១៦១គម្រោង ទទួលបានការគាំទ្រ ៦៧គម្រោង។
សិក្ខាសាលានេះមានគោលបំណងពិនិត្យ ផ្គូផ្គង និងកំណត់អាទិភាពគម្រោងអភិវឌ្ឍន៍ ដើម្បីបញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំផែនការ និងធានាឱ្យការអភិវឌ្ឍមូលដ្ឋានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋុ៕













