photo 2026 10 08 15 50 31

លោក ឡៅ ប៊ុនខេង អភិបាលរងខេត្ត តំណាងលោកជំទាវ អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ នៅស្រុកបូទុមសាគរ!

ស្រុកបូទុមសាគរ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី លោក ឡៅ ប៊ុនខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ នៅស្រុកបូទុមសាគរ សម្រាប់ឆ្នាំ២០២៦។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ ស្មៀនឃុំ តំណាងមន្ទីរផែនការ មន្ទីរ អង្គភាពជំនាញ សាខាជុំវិញខេត្ត អង្គការសង្គមស៊ីវិល និងការិយាល័យជុំវិញស្រុក សរុប ៧១នាក់ ក្នុងនោះស្ត្រី ១៣នាក់។

ជាលទ្ធផល សិក្ខាសាលាបានពិនិត្យ និងសមាហរណកម្មសំណើគម្រោងរបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដោយក្នុងនោះ៖

  • រដ្ឋបាលស្រុកបូទុមសាគរ មានគម្រោងសរុប ១០៣គម្រោង ទទួលបានការគាំទ្រ ៩គម្រោង ក្នុងនោះក្នុងគម្រោង ៤ និងក្រៅគម្រោង ៥។
  • ឃុំអណ្តូងទឹក មានគម្រោង ១២១ ទទួលបានការគាំទ្រ ១៦គម្រោង។
  • ឃុំកណ្តោល មានគម្រោង ៩៩ ទទួលបានការគាំទ្រ ៥គម្រោង។
  • ឃុំថ្មស មានគម្រោង ៧៨ ទទួលបានការគាំទ្រ ៧គម្រោង។
  • ឃុំតានូន មានគម្រោង ១០០ ទទួលបានការគាំទ្រ ៤១គម្រោង។

សិក្ខាសាលានេះមានសារៈសំខាន់ក្នុងការពិនិត្យ ផ្គូផ្គង និងកំណត់អាទិភាពគម្រោងអភិវឌ្ឍន៍ ដើម្បីបញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ ឱ្យឆ្លើយតបនឹងតម្រូវការ និងអាទិភាពអភិវឌ្ឍន៍នៅមូលដ្ឋាន៕

Leave a Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *