នគរបាលកម្ពុជាបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញទ្រង់ទ្រាយធំ នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ៤ ខែតុលា ដោយចុះឆែកឆេរអគារកញ្ចក់កម្ពស់ ៣០ជាន់ មួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យសរុប ៥៨៧នាក់ ក្នុងនោះមានជនបរទេសជាច្រើន។
តាមការបញ្ជាក់របស់នគរបាល ជនដែលត្រូវបានឃាត់ខ្លួនរួមមាន៖
- 🇮🇩 ជនជាតិឥណ្ឌូណេស៊ី ៥១៨នាក់
- 🇹🇭 ជនជាតិថៃ ១៨នាក់
- 🇰🇭 ជនជាតិកម្ពុជា ៥១នាក់
- ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន មានស្ត្រី ១០៥នាក់។
នគរបាលកម្ពុជាបានឱ្យដឹងថា មេខ្លោងនៅពីក្រោយទីតាំងឆបោកតាមអនឡាញនេះ ត្រូវបានសង្ស័យថាជាជនជាតិថៃម្នាក់។
ប្រតិបត្តិការនេះធ្វើឡើងតាម បទបញ្ជាផ្ទាល់របស់អគ្គស្នងការនគរបាលជាតិ លោក ស ថេត ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ដើម្បីបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធអនឡាញនៅតំបន់ប៉ោយប៉ែត។





